top of page

ទទួលបានអាហារូបករណ៍ ១០០% សម្រាប់សិស្សបាក់ឌុប ឆ្នាំសិក្សា២០១៦-២០១៧ ប្រញាប់កន្លែងមានកំណត់!

ទទួលបានអាហារូបករណ៍ ១០០% សម្រាប់សិស្សបាក់ឌុប ឆ្នាំសិក្សា២០១៦-២០១៧ ប្រញាប់កន្លែងមានកំណត់!

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជិវៈខេត្តកំពង់ស្ពឹ មានកិត្តិយស៖

  សូមជម្រាបជូន ប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៥-២០១៦ ទាំងអស់ឱ្យជ្រាបថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ត្រូវការជ្រើសរើសនិស្សិតឱ្យចូល រៀនថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររង លើមុខជំនាញ ដូចខាងក្រោម៖

        ១-ព័ត៌មានវិទ្យា-ពាណិជ្ជកម្ម        ២៥នាក់

        ២-អេឡិចត្រូនិច-អគ្គិសនី           ២៥នាក់

        ៣-សំណង់ស៊ីវិល                      ២៥នាក់

        ៤-យន្តសាស្រ្តរថយន្ត                 ២៥នាក់

        ៥-យន្តសាស្រ្តទូទៅ                   ២៥នាក់

សូមអានព័ត៌មានក្នុងខិត្តប័ណ្ណផ្សព្វផ្សាយលំអិត

រៀនជំនាញបច្ចេកទេស ៣ឆ្នាំ បានសញ្ញាបត្រមានតម្លៃស្មើជាប់បាក់ឌុប ដោយទទួលបានអាហារូបករណ៍ ១០០% សម្រាប់សិស្សរៀនចប់ថ្នាក់ទី៩ តាមបណ្តាលឆ្នាំសិក្សាកន្លងៗមក ប្រញាប់កន្លែងមានកំណត់!

សូមចុចអានលម្អិត

ដំណឹងសិក្សាឥតបង់ថ្លៃ សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ សិក្សារយៈពេល

៤ខែ លើមុខជំនាញ៖

១-ជួសជុលម៉ាស៊ីនដេរ               ចំនួន ១៥នាក់

២-តបណ្តាញអគ្គិសនី                ចំនួន ១៥នាក់

៣-កាត់តរូបភាព (Photoshop)   ចំនួន ១៥នាក់

៤-ជួសជុលកុំព្យូទ័រ                   ចំនួន ១៥នាក់

៥- សំអាងកាយ                       ចំនួន ១៥នាក់

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាប ជូនប្រជាពលរដ្ឋទាំងពីរភេទ ជាពិសេសយុវជន-យុវនារី ដែលបាត់បង់ឱកាសការងារ ជនទីទល់ក្រ សិស្សបោះបង់ការសិក្សា ជ្រាបថា៖ ក្នុង ខែសីហា ឆ្នាំ២០១៧ នេះ មជ្ឈមណ្ឌលបានទទួលថវិកាទ្រទ្រង់គ្រឹះស្ថានពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈលើមុខជំនាញដូចខាងលើ ដោយមិនគិតថ្លៃ។

***ក្រោយបញ្ចប់វគ្គសិក្សា សិក្ខាកាមនឹងទទួលបាន៖

+សិក្សាលើមុខជំនាញទំាងអស់ដោយអស់ប្រាក់

+សញ្ញាបត្រទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

+កន្លែងស្នាក់នៅ ទឹក-ភ្លើង ដោយមិនគិតថ្លៃ

ប្រញាប់ឡើង!

Nothing to book right now. Check back soon.

  អាសយដ្ឋាន៖ ភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

  • Facebook Social Icon
  • Twitter Clean
  • White Google+ Icon

  ទូរស័ព្ទលេខ៖ ០១២ ៩៩៥ ៩៥២, ០១២ ៩០០ ០៤០, ០៩៨ ៤៣ ៤០ ៤០

bottom of page